ធ្វើ​ការ​ជា​បណ្តាញ​ដើម្បី​លើក​កំពស់​ការ​ប្រើប្រាស់ ICT សំរាប់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា

mok-putheaSpeaker’s Name: ម៉ក់ ពុទ្ធា

Topic:  ធ្វើ​ការ​ជា​បណ្តាញ​ដើម្បី​លើក​កំពស់​ការ​ប្រើប្រាស់ ICT សំរាប់​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា (ICT4D Cambodia network)

Summary: គំលាតនៃការយល់ដឹង និងការប្រើប្រាស់ប្រព័ន្ធICT របស់ប្រជាជន គឺជាបញ្ហាប្រឈមមួយដែលកម្ពុជាត្រូវគិតគូរដើម្បីអភិវឌ្ឍន៍វិស័យមួយនេះក៏ដូចជាលើកកំពស់​ការប្រើប្រាស់ប្រព័ន្ធICTសំរាប់ការការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ទោះបីប្រទេសកម្ពុជាមាន ការរីកចំរើនអំពីវិស័យICTនេះក៏ដោយ ប៉ុន្តែបើប្រៀបធៀបប្រទេសជិតខាងក្នុងតំបន់ កម្ពុជានៅ ត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំយុទ្ធសាស្រ្តដើម្បីជំរុញការប្រើប្រាស់ ក៏ដូចបណ្តុះ បណ្តាលជំនាញទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធICTសំរាប់ការអភិវឌ្ឍន៍ ទៅដល់ប្រជាពលរដ្ឋ កម្ពុជា ជាពិសេសប្រជាជនប្រមាណ៨០ភាគរយដែលរស់នៅជនបទពឹងផ្អែកសំខាន់លើវិស័យ កសិកម្ម។ ICT4D (Information and Communication Technology for Development) មាន គោលបំណងលើកកំពស់ការប្រើប្រាស់និងបណ្តុះបណ្តាលជំនាញទាក់ទងនឹង ICT ដល់​ប្រជាជនដែលរស់នៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ឬ ប្រទេសកំពុងអភិវឌ្ឍន៍ អោយទទួលបាន​នូវចំណេះដឹង ជំរុញការអភិវឌ្ឍន៍ការងាររបស់ពួកគាត់អោយបានទទួលបានប្រសិទ្ធភាពខ្ពស់​និងដើម្បីជំរុញការលើកកំពស់ការចិញ្ចឹមជិវិតរបស់ពួកគាត់អោយមានភាពប្រសើរឡើង។

ក្រោមការគាំទ្រថវិកាពីអង្គការ SPIDER ប្រទេសស៊ុយអ៊ែត បណ្តាញ ICT4D Cambodia Network ត្រូវបានបង្កើតឡើងនៅកម្ពុជា មានការចូលរួមដោយអង្គការ ដូចជា Association for Progressive Communication (APC), East West Management Institute (EWMI), Open Development Cambodia (ODC), InSTEDD, Open Institute (OI), Women’s Media Centre of Cambodia (WMC)។ បណ្តាញនេះ ធ្វើការរួមគ្នាដើម្បីលើកកំពស់ការប្រើប្រាស់ប្រព័ន្ធ ICT ដើម្បីបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន អោយចូលរួមក្នុងដំណើរការអភិវឌ្ឍ​ប្រទេស និងជំរុញការទទួលបានព័ត៌មានអោយបានទូលំទូលាយថែមទៀត។

About the Speaker: បច្ចុប្បន្នជាមន្រ្តីសម្របសម្រួលបណ្តាញ ICT4D Cambodia Network នៃអង្គការវិទ្យាស្ថានបើកទូលាយ (OI)។ ធ្លាប់ទទួល​បានការ​បណ្តុៈបណ្តាល​ផ្នែកអភិវឌ្ឍន៍សហគ្រាសសង្គម (Community Social Enterprise Development), ការគ្រប់គ្រងធនធានធម្មជាតិ (Natural and Water Resources Management), ការប្រែប្រួលអាកាសធាតុ (Climate Change Capacity Development), ការអបរំដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងបរិបថប្រទេសរស់នៅតាមដងទន្លេ​(Advanced International Training on Education for Sustainable