របៀប​បង្កើតប្រព័ន្ធ​ឆ្លើយ​តប​ជា​សំឡេង

ទួន សាម៉នSpeaker’s Name – ទួន សាម៉ន

Topic – របៀប​បង្កើត​ប្រព័ន្ធ​ឆ្លើយ​តប​ជា​សំឡេង

Summary –សំឡេង​គឺ​ជា​មធ្យោបាយ​​ទំនាក់ទំនង​ជា​សកល និង​ទូលំទូលាយ​បំផុត ព្រម​ទាំង​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​បង្រីក​ការ​ឈាន​ទៅ​ដល់​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា ផ្នែក​សុខភាព និង​មនុស្ស​ធម៌។ វា​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​រាល់​គ្នា ក្នុង​ការ​បង្កើត និង​ដំណើរការ​គម្រោង ដែល​មាន​ទំនាក់ទំនង​គ្នា​តាមរយៈ​សំឡេង ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​របស់​អ្នក ស្ដាប់ និង​ថត​សារ​ជា​សំឡេង ជា​ភាសា​ផ្ទាល់​​ខ្លួន​របស់​ពួក​គេ និង​គ្រាមភាសា ឬ​ឆ្លើយ​សំណួរ​ដោយ​ប្រើ​គ្រប់​ចុច​ទូរស័ព្ទ ។
តើ​ខ្ញុំ​អាច​ប្រើ​វា​សម្រាប់​អ្វី​ខ្លះ?
ប្រព័ន្ធ ​ឆ្លើយ​តប​ជា​សំឡេង គឺ​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត ដើម្បី​ចូល​ដល់​សហគមន៍ ឬ​តំបន់​ដាច់​ស្រយាល ទោះ​បី​ជា​កម្រិត​យល់​ដឹង​បច្ចេកវិទ្យា និង​ការ​ចេះ​អាន ចេះ​សរសេរ របស់​ពួកគេ​កម្រិត​ណា​ក៏​ដោយ។ នេះ​ជា​មធ្យោបាយ​មួយ​ចំនួន​ដែល ប្រព័ន្ធ​ឆ្លើយ​តប​ជា​សំឡេង អាច​ជួយ​អ្នក​ក្នុង​ការ​ជូន​ដំណឹង​អប់រំ និង​លើក​កម្ពស់​កម្រិត​ជីវភាព​​រស់​នៅ​ក្នុង​សហគមន៍​ដោយ​ប្រើ​សេវា​​ ទូរស័ព្ទ​ជា​មូលដ្ឋាន​ដូច​ជា៖ សេវាកម្ម​ផ្ដល់​ព័ត៌មាន, សេវាកម្ម​ស្ទង់មតិ, សេវាកម្ម​សង្គ្រោះ​បន្ទាន់, ការ​ប្រមូល​និង​គ្រប់គ្រង​ព័ត៌មាន, ការ​បញ្ជាក់ និង​កម្មវិធី​រំលឹក ។

About the Speaker – ទួន សាម៉ន គឺ​ជា​គ្រូ​បង្គោល​ជាន់​ខ្ពស់​មួយ​រូប​សម្រាប់​គម្រោង​កម្មវិធី SPICE នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ។ គាត់​ធ្លាប់​បាន​ធ្វើ​ជា​អ្នក​បណ្ដុះបណ្ដាល ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ចាប់​តាំង​ពី​ឆ្នាំ 2004 មក ។

Language for Presentation – Khmer