ប្រធានបទ ៖ សុវត្ថិភាព និងភាពឯកជននៅក្នុងការប្រើប្រាស់បណ្ដាញសង្គម
សង្ខេប ៖ នៅក្នុងសង្គមមនុស្ស គឺមានមនុស្សល្អ និងអាក្រក់ ។ ដូចគ្នានេះដែរ អ្នកប្រើប្រាស់បញ្ដាញសង្គមក៏ដូចគ្នាដែរ ដូច្នេះការចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាសាធារណៈ គួរតែត្រូវបានយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ។
វាគ្មិន ៖ អេង វណ្ណៈ ជាសមាជិកអ្នករៀបចំព្រឹត្តិការណ៍ បារខែម ។ គាត់ទទួលបន្ទុកជាអ្នកគ្រប់គ្រង និងរចនាគេហទំព័រសម្រាប់ www.barcampcambodia.org ។ ក្រៅពីនេះទៀត គាត់ក៏ជាអ្នកតំណាង www.mozilla.org សម្រាប់ប្រទេសកម្ពុជាផងដែរ ។